Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ

ថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ

នៅរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤  ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយក​រង ថ្នាក់ដឹកនាំបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់អាជ្ញាធរជាតិអប្សរា ដើម្បីពន្យល់អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក បានធ្វើការពន្យល់​ទៅលើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលដូចជា៖
ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មូលបង្កាច់ពីក្រុមជ្រុលនិយមមួយ​ចំនួនតូចនោះឡើយ។


ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់​ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។
ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នាដូចការលើកឡើងនោះឡើយ។
ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ ត្រីកោណនោះឡើយ។

ពោលគឺ ប្រទេសនីមួយៗនៅតែគ្រប់គ្រង និងរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាព​ទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នាណាមួយដូចការលើកឡើងនោះឡើយ។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិតអំពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងប្តេជ្ញាចូលរួមគាំទ្រពេញទំហឹង ព្រមទាំងសម្តែងការ​គោរពចំពោះឆន្ទះដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ជាពិសេសគាំទ្រ និងប្តេជ្ញាអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕

About siemreaptoday

Check Also

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប …

Leave a Reply

Your email address will not be published. Required fields are marked *

Categories