Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / គណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក រួមគ្នាដាំដើមឈើនៅមុខប្រាសាទអង្គរវត្ត

គណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក រួមគ្នាដាំដើមឈើនៅមុខប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងសម្រាប់ដាំកូនឈើ ជូនគណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់១៧ ខែសីហា ឆ្នាំ២០២៤មក។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំង​នៅបរិវេណខាងត្បូងកសិន្ធុ នៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុវស្សាវរីយ៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំខាង​លើ និងបន្តទស្សនាប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹង​របស់កម្ពុជា។

ដើមឈើដែលបានដាំមានចំនួន៤២ដើម ក្នុងនោះមួយដើម គឺជាដើមផ្កាថ្កុល តំណាងឱ្យកិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក។

អាជ្ញាធរជាតិអប្សរា មានសេចក្តីសោមនស្សជាពន់ពេក ចំពោះវត្តមានគណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីកិច្ចការងារអភិរក្សរមណីយដ្ឋានអង្គរឱ្យមានទេសភាពបៃតងស្អាតគ្រប់រដូវកាល៕

About siemreaptoday

Check Also

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប …

Leave a Reply

Your email address will not be published. Required fields are marked *

Categories