Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized (page 35)

Uncategorized

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកចំនួន៦២នាក់បន្ថែមទៀត

សៀមរាប÷ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា មានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ចំនួន៦២នាក់ មកពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងនាយកដ្ឋានសណ្តាប់ធ្នាប់។ ក្នុងឱកាសនោះ អញ្ជើញចូលរួមជាអធិបតី ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាងឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម សុខ លក្ខិណា មានប្រសាសន៍ថា ជាធម្មតាអាជ្ញាធរជាតិអប្សរាធ្វើសិក្ខាសាលាស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ធ្វើឡើងក្នុងមួយឆ្នាំ៤ដង សំខាន់សំដៅមុនដំបូងសម្រាប់មន្រ្តី-បុគ្គលិក ភ្នាក់ងារចូលចម្រើការងារថ្មី ដើម្បីឱ្យយល់ដឹងពីបញ្ហាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបន្តថា អាជ្ញាធរជាតិអប្សរាចុះហត្ថលេខាជាមួយស្ថាប័ន Japan Quality Assurance (JQA) តាំងពីឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២២ រយៈពេល១៦ឆ្នាំហើយ។ អាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្រចំនួន៥ ដែលវិញ្ញាបនបត្រមួយមានសុពលភាពរយៈពេល៣ឆ្នាំ។ …

Read More »

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាអមដំណើរប្រធានាធិបតីអាល្លីម៉ង់ទស្សនារមណីយដ្ឋានអង្គរ

សៀមរាប៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងថ្នាក់ដឹកនាំមួយចំនួន បានទទួល ស្វាគមន៍ និងអមដំណើរប្រធានាធិបតីអាល្លឺម៉ង់ ឯកឧត្តម ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) ទស្សនកិច្ចផ្លូវការនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដោយផ្តោតលើគម្រោងជួសជុលប្រាសាទដែលទទួលបានការឧបត្ថម្ភពីប្រទេស អាល្លឺម៉ង់ តាមរយៈអង្គការ GIZ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមប្រធានាធិបតី ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ ក៏បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអាលឺម្ល៉ង់នៅប្រាសាទអង្គរវត្តផងដែរ៕

Read More »

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាទល់ទ្រខ្លោង ទ្វារ ខាងជើង ប្រាសាទមេបុណ្យខាងកើតដែលទ្រុឌ ទ្រោមខ្លាំង

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុង ធ្វើការទល់ទ្រតួខ្លោងទ្វារខាងជើង ស្ថិតនៅរួតទី២ របស់ប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ ការងារទល់ទ្រនេះ ធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ដែលកំពុងមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការ ពារជម្រាបទឹកផង។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទមេបុណ្យខាងកើតជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត៕

Read More »

អាជ្ញាធរជាតិអប្សរាបើកសិក្ខាសាលាស្តីពី៖ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាបរិវេណនាយកដ្ឋានសណ្នាប់ធ្នាប់ បានរៀបចំសិក្ខា សាលាមួយស្តីអំពី៖ ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់ គ្រងបរិស្ថានក្នុងតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិក នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដើម្បីផ្សព្វផ្សាយ ណែនាំប្រព័ន្ធគ្រប់គ្រងបរិស្ថានតំបន់អង្គរ  ផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។ ផែនការ និងការងារគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ពីបញ្ហាប្រឈម និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។ អញ្ជើញចូលរួមជាអធិបតី នាឱកាសនោះមាន ឯក ឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយក រួមទាំងប្រធាននិងអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ មន្ត្រី-បុគ្គលិក អាជ្ញាធរជាតិអប្សរាចំនួនប្រមាណ៩០នាក់។ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍នាឱកាសនោះថា ព្រៃឈើនិងបរិស្ថាន មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែក លើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាព្រៃឈើ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានភាពផ្សំ នៃសមាសភាពសំខាន់អំពីតម្លៃ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមថា ដោយមើលឃើញអំពីសារៈសំខាន់របស់ព្រៃឈើ នៅក្នុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានបង្កើតនាយកដ្ឋានមួយឈ្មោះថា …

Read More »

អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការងារទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម និងបើកចរាចរ ឡើងវិញ

សៀមរាប៖ ខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលជាច្រកចេញ-ចូលសំខាន់ក្នុងវង់ទស្សនានៃប្រាសាទនេះ ត្រូវបានបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ការបើកអោយចរាចរ គឺក្រោយពីអាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌា បានបិតផ្អាកចរាចរជាបណ្តោះ អាសន្ននៅដើមខែមករាកន្លងទៅ ដើម្បីរៀបចំទល់ទ្រធ្នឹមផ្នែកខាងកើត ដែលបានរហែកប្រេះចំពាក់កណ្តាល ឱ្យមានសុវត្ថិភាពទាំងតួខ្លោងទ្វារ និងភ្ញៀវទេសចរដើរឆ្លងកាត់។ ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដោយសារអាយុកាលសំណង់ និងកត្តាធ្មជាតិផង ធ្វើឱ្យស្រុតគ្រឹះ និងធ្នឹមផ្នែកខាងកើតនៃខ្លោងទ្វារនេះបានរហែកប្រេះដោយ សារទម្ងន់សង្កត់ពីខាងលើ។ លោក ចាន់ ឡាយ បន្តថា បច្ចេកទេសនៃការងារទល់ទ្រនេះ ក្រុមការងារមិនបានរើថ្មចេញនោះឡើយ ដោយប្រើដាក់ដែកពីខាងក្នុង រៀបចំតធ្នឹម និងដាក់ឱ្យស្មើឡើងវិញនៅទីតាំងដើម។ លោក ចាន់ ឡាយ បញ្ជាក់ថា ការងារទល់ទ្របានបញ្ចប់ដោយជោគជ័យ ឥឡូវនេះតួខ្លោងទ្វាររឹងមាំ មានសុវត្ថិភាពឡើងវិញ ភ្ញៀវអាចដើរឆ្លងកាត់ ថតផ្តិតរូបភាព ស្វែងយល់ស្លាកព័ត៌មាន មុននឹងចូលទៅទស្សនាប្រាសាទនៅខាងក្នុង។ បន្ថែមពីលើនេះ ក្រុម ការងារក៏នៅតែពិនិត្យតាមដានជាប្រចាំ ជៀសវាងមានហានិភ័យផ្សេងៗកើតឡើងជាយថាហេតុផង៕

Read More »

បិទបញ្ចប់វេទិកាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ ត្រូវបានលើកមកពិភាគ្សាចំនួន៨ ប្រធានបទ

សៀមរាប៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ដែលបានធ្វើឡើងខេត្ដសៀមរាប រយៈពេលបីថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ ២០២៣នេះ។ .ពិធីបិទវេទកានេះក្រោមវត្តមានលោកអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្ត ស្រុក រួមទាំងក្រុមហ៊ុនឯកជន អង្គការអន្តរជាតិ និងគ្រឹះស្ថានសិក្សាប្រមាណ៥០០នាក់ផងដែរ ក្រោមកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៨ ។.ប្រធាន បទចំនួន៨ ដែលលើកមកជជែក និងពិភាក្សានេះរួមមាន៖  ការបង្កើតភាពរួបរួម គ្នាក្នុង ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងកិច្ចព្រម ព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា,។ សេដ្ឋកិច្ច ចក្រាឆ្ពោះទៅរកទេសចរណ៍ប្រកបដោយនិរន្តរភាព។ សេដ្ឋកិច្ចចក្រាឆ្ពោះទៅ រកនិរន្តរ ភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ សេដ្ឋកិច្ចចក្រា និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។ ការផ្សារភ្ជាប់ចន្លោះខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់,។ ការប្រើប្រាស់ផលិតផល មេត្រីភាពបរិស្ថានជំនួសឱ្យប្លាស្ទិកដែលអាចប្រើប្រាស់។ការពិគ្រោះយោបល់លើ សេចក្តីព្រាង New 3R and Circular Economy Declaration …

Read More »

អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង និងសាលាបឋមសិក្សាលលៃ

សៀមរាប៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈ មណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់រលួស មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគងថ្នាក់ទី១០ និងថ្នាក់ទី១១ ចំនួន៣៥នាក់ និងបឋមសិក្សាលលៃថ្នាក់ទី៥ និងទី៦ ចំនួន៦៥នាក់ សរុបចំនួន ១០០នាក់។ គោលបំណងបង្កើនទាំងការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយក ដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញា ធរជាតិអប្សរា បានឱ្យដឹងថា ការអប់រំបេតិកភណ្ឌ ចង់ ឱ្យសិស្សានុសិស្សទាំងអស់ក្នុងសហគមន៍រស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកខាងតំបន់រលួស នៅក្បែរប្រាសាទ ទួលបុរាណ មានប្រាសាទលលៃ ប្រា សាទព្រះគោ ប្រាសាទបាគង ប្រាសាទព្រៃមន្ទីរ បានស្គាល់ប្រវត្តិសាស្រ្តភូមិស្រុករបស់ខ្លួន ដែលមានលក្ខណៈពិសេសលើសគេ ហើយការអប់រំនេះ នឹងធ្វើឱ្យកុមារយល់ពីទម្រង់ផ្សេងៗនៃបេតិកភណ្ឌ ជំរុញឱ្យពួកគេចេះពីបញ្ហាផ្សេងៗ យល់អ្វីជាការបំផ្លាញដល់សម្បត្តិបេតិកភណ្ឌ។ ឯកឧត្តម …

Read More »

អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្ដរជាតិកំពុងកំណាយស្រាយជ្រាវខឿនព្រះវិហារខាងកើត ប្រាសាទបាយ័ន

សៀមរាប៖ គម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យតូរិនតូប្រទេសកាណាដា ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ នៅខឿន ព្រះវិហារបុរាណមួយ ស្ថិត នៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ ២០០ ម៉ែត្រ។ ការស្រាវជ្រាវបង្កើតទ្បើងក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ពន្ធ និងតួនាទីរបស់សំណងបុរាណនានាដែលក្នុងនោះរួមមាន ខឿនព្រះវិហារ ខឿនកាកបាទ ស្ថិតខាងលិចជាប់នឹងព្រះ វិហារ និងសំណង់ខឿនព្រះធាតុ។ ជាពិសេសគឺ ស្វែង យល់ អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនានាចុងសម័យអង្គរ។ លោក Andrew Harris ជាប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) បានឱ្យដឹងថា នេះជាគម្រោងកំណាយស្រាវជ្រាវលើកទី៣ លើខឿនព្រះវិហារ នៅក្នុងក្រុងអង្គរធំ។ លោកពន្យល់ថា កំណាយស្រាវជ្រាវនេះធ្វើឡើងក្នុងបំណង ស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើត ដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។ លោកបញ្ជាក់បន្ថែមថា ការងារលើកនេះ គឺរួមបញ្ចូលទាំងការសិក្សាអំពីតួនាទី មុខងារ អាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់ អំពីសំណង់ព្រះវិហារបុរាណ និងជាពិសេសគឺស្វែងយល់អំពីទំនាក់ទំនង ប្រើប្រាស់ របស់សំណង់ ព្រះវិហារទៅជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញ។ល។ …

Read More »

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការងារជួសជុលប្រាសាទតុបខាងលិច នាពេលដ៏ខ្លីខាងមុខ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទ តុបខាងលិច អោយរួចរាល់ក្នុងអំឡុងពេល៤ ឫ ៥ខែខាងមុខ។ ការជួសជុលប្រាសាទដែលសាងឡើងក្នុងសតវត្សរ៍ទី១០មួយនេះ មានការលំបាកយ៉ាងខ្លាំងនិងប្រើពេល វេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជិត៩០ភាគរយហើយ។ ដោយឡែកកិច្ចការនៅសេសសល់ គឺរៀបផ្គុំហោជាងទី២ឡើងវិញ ដែលជាផ្នែកចុងក្រោយនៃការងារ គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។ បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័ក្រ អ្នកសម្រប សម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ៖ បន្ទាប់ពីការជួសជុលប្រាង្គកណ្តាលនេះរួចរាល់ យើងនឹងធ្វើការជួសជុល ខឿន វិហារខាងមុខប្រាសាទបន្តទៀត៕

Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញពិនិត្យការងារមួយចំនួននៅតាមការដ្ឋានដែលកំពុងអនុវត្តន៍

សៀមរាប÷ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យការងារមួយចំនួន នៅតាមទីតាំងការដ្ឋាននានាដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្ត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដំណើរអញ្ជើញចុះពិនិត្យនេះ ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងមក និងផ្តល់អនុសាសន៍ណែនាំមួយចំនួន ទៅកាន់អ្នកជំនាញនៅតាមការដ្ឋាននីមួយៗ ដើម្បីឱ្យដំណើរការជួសជុលសម្រេចបានលទ្ធផលល្អប្រសើរ៕

Read More »

Categories