Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / June (page 2)

Monthly Archives: June 2023

និស្សិតនៃសាកលវិឡាល័យន័រតុននាទីក្រុងភ្នំពេញ សម្តែងការពេញចិត្តចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្រុមនិស្សិតនិស្សិតផ្នែកវិស្វកម្មសំណង់ឆ្នាំទី៣ និងស្ថាបត្យកម្ម នគរូបនីយវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ចំនួន២៣០នាក់មកពីទីក្រុង ភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតជាច្រើនមានការចាប់អារម្មណ៍ចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរយ៉ាងខ្លាំង។ កញ្ញា សុខ ណៃ ជានិស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្ម មានប្រសាសន៍ថា រូបនាងចាប់អារម្មណ៍ទៅលើសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ និស្សិតដដែល បញ្ជាក់ឱ្យដឹងថា ចំណុចដែលធ្វើឱ្យនាងចាប់អារម្មណ៍នោះ គឺទី១ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប មានដាក់តាំងបង្ហាញវត្ថុបុរាណជាច្រើនដែលបានពីការធ្វើកំណាយបុរាណវិទ្យានានា ដែលជាឱកាសអាចឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណទាំងនេះ និងចំណុចមួយទៀត គឺនាងចាប់អារម្មចំពោះការរចនាប្លង់ស្ថាបត្យកម្មរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ អ្វីដែលនាងចាប់អារម្មណ៍ទៅលើប្លង់សារមន្ទីរនោះ គឺអ្នករចនាបានគូសប្លង់ មានលំហ ទឹក ដី ខ្យល់តាមបែបស្ថាបត្យកម្មសម័យទំនើប ប៉ុន្តែនៅតែរក្សាតម្លៃជាខ្មែរដូចជាការលាបពណ៌ជាដើម។ ប្រធានក្រុមដឹកនាំនិស្សិតនៃសាកលវិទ្យាល័យន័រតុន សាស្ត្រាចារ្យ សូរ សុគន្ធារី មានប្រសាសន៍ថា ក្រុមនិស្សិតដែលបានមកទស្សនកិច្ចសិក្សានៅខេត្ត  សៀម រាបពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីសំណង់ស្ថាបត្យកម្មទាំងបុរាណ និងសម័យទំនើប។ ហើយនៅក្នុងដំណើរទស្សនកិច្ចសិក្សាពេលនេះ គឺសាស្ត្រាចារ្យបាននាំក្រុមនិស្សិតឱ្យមកមើលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក៏ដូចជា សំណង់អភិរក្សអង្គរ និងសំណង់ដទៃជាច្រើនទៀត …

Read More »

សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិ សហការជាមួយអាជ្ញាធរជាតិអប្សរា បានចូល មកធ្វើទស្សនកិច្ចសិក្សា ស្រាវជ្រាវ ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយក្នុងក្រុងសៀមរាប

.នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក ដោយមាននិស្សិតចូលរួមមកពីសាលាភូមិន្ទវិចិត្រសិល្បៈនៃប្រទេសកម្ពុជា សហរដ្ឋ អាមេរិក ហ្វីលីពីន តៃវ៉ាន់ និងថៃ ចំនួន៣៧រូប សហការជាមួយអាជ្ញាធរជាតិអប្សរា បានមកចូលរួមធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាមួយ នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍ និងសម្រប សម្រួលការងារ ជូនលោកសាស្ត្រាចារ្យ និងនិស្សិត ដែលមកចូលរួមធ្វើការស្រាវជ្រាវរួមគ្នានេះ។ នេះជាឱកាសដ៏ល្អមួយបង្ហាញពីទំនាក់ទំនងផ្នែកវិទ្យាសាស្រ្ត សិក្សាអប់រំបណ្តុះបណ្តាលធនធានមនុស្សជាលក្ខណៈអន្តរជាតិ លើវិស័យបុរាណវិទ្យា ដែលអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌនៃគម្រោងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រោយសម័យអង្គរ។ លោក អ៊ឹម សុខរិទ្ធី បានបន្ថែមថា បច្ចុប្បន្ននេះ អង្គរ បានក្លាយជាមន្ទីរពិសោធន៍អន្តរជាតិ ដែលអ្នក …

Read More »

ទីបំផុតសំណង់(រីសត)ដែលសង់រំលោភចូលស្ទឹងសង្កែ ត្រូវបានវាយកម្ទេចចោលមួយផ្នែក

.បាត់ដំបង ៖ទីបំផុត​សំណង់​(រី​សត​)ដែលសង់រំ​លោ​ភចូលស្ទឹង​សង្កែ ដែលមហាជនរិះគន់ស្ទើពេញប្រទេសត្រូវម្ចាស់សំណង់ យល់ព្រមវាយកម្ទេចចោលមួយផ្នែក។ .លោកសុខ លូ អភិបាលខេត្ត​បាត់ដំបង នៅព្រឹក​ថ្ងៃ​ ទី​២៤ខែមិថុនា ឆ្នាំ២០១៣ បានដឹកនាំមន្ត្រីចុះពិនិត្យនិង បានសហការជាមួយម្ចាស់សំណង់ ក្នុងការវាយ កម្ទេចចោលមួយផ្នែក។ .ក្រោយពេលពិនិត្យ លោកហាក់ទទួលស្គាល់​ថា រឿង​នេះ​ពិតជា​មានការ​រិះគន់​ខ្លាំង​ពី​មហាជន​មែន ពិសេស​អ្នកលេង​បណ្ដាញ​សង្គម និង ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​វា​យ​ប្រហារ​លោក​មិន​សំចៃ​ដៃ អំពីសំណង់​ខាងលើ​នេះ ។ .លោក​អភិបាលខេត្ត បញ្ជាក់ថា តាម​ពិតលោកមិន​បានដឹង​ពី​ការ​សាងសង់​សំណង់​រី​សត​នេះ​ទេ ព្រោះ​គេ​ធ្វើ​តាំងពី​រូបលោកមិន​ទាន់​មក​កាន់​ជាអភិបាលខេត្តបាត់ដំបង​ម្ល៉េះ ។.លោកអភិបាលខេត្ត បញ្ជាក់ថា ខណ:នេះបានឲ្យ​មន្ត្រី​ជំនាញ​គូសវាស់ជាក់ស្ដែង​ លើ​ទីតាំង​សំណង់​តាម​ប​ច្ចេស ដើម្បី​ឲ្យ​ដឹង​ថា តើ​សំណង់​បេតុង​នេះ បាន​សាងសង់​រំ​លោ​ភលើ​ដី​ចំណី​ស្ទឹង​ប៉ុន្មាន​មែ​ត្រ។ក្រោយត្រួតពិនិត្យ​ជាក់ស្ដែង​ ម្ចាស់​សំណង់​ក៏​បាន​ឯកភាព​រួច​ហើយ ក្នុង​ការ​វា​យ​កម្ទេច​លើចំណុចដែលប៉ះពាល់​លើ​ដី​មាត់​ស្ទឹង ។ .ជាមួយគ្នានោះ លោកអភិបាលខេត្តបាត់ដំបង បាន​បញ្ជាក់​ថា មាន​៣​ចំណុច ដែល​ម្ចាស់​សំណង់​បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត ទី​១ ត្រូវ​កាយ​អាចម៍ដី​ឲ្យ​អស់ពី​បាត​ស្ទឹង។ ទី​២ ត្រូវ​វាយ​កម្ទេច​ចោល​សំណង់​(​វ៉េ​រ៉​ង់​ដា​)​ដែល​ធ្វើ​លយ​ចូល​មាត់​ស្ទឹង ​និងទី​៣ ត្រូវ​រៀបចំ​សាងសង់​ជើងទេ​ជំ​រេល​ច្រាំង​ស្ទឹង​ឲ្យ​រឹង​មាំ​តាម​លក្ខណ​:​បច្ចេកទេស ។.កិច្ចការ​វា​យ​បំផ្លាញ​ចោល​សំណង់​ល្មើសច្បាប់ និង​ស្ថាបនា​ច្រាំង​ស្ទឹង​ខាងលើ​នេះ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន(ឧកញ៉ា …

Read More »

ករណីសំណង់មួយដែលកំពុងបណ្តែតខ្លួនចូលមាត់ស្ទឹងសង្កែ នៅតែជាប្រធានបទ វែកញែកគ្មានទីបញ្ចប់

  .បាត់ដំបង៖ ករណីសំណង់ដ៌រឹងមាំមួយ ដែលកំពុងបណ្តែតខ្លួនយ៉ាងស្គឹមស្គៃ ចូលទៅមាត់ច្រាំងនៃស្ទឹងសង្កែ នៅតែជាប្រធានបទវែកញែករបស់មហាជនទូ ទៅស្ទើតែគ្មានទីបញ្ចប់ បើទោះបីជារដ្ឋបាលខេត្ត បាត់ ដំបង ចេញលិខិតបកស្រាយបំភ្លឺហើយក៍ដោយ។ .នៅប៉ុន្មានថ្ងៃមុននេះ គេបានបង្ហោះចែករំលែកតៗគ្នាដោយបានសរសេរបង្ហាញអំពីប្រវត្តិសាស្ត្ររបស់ស្ទឹងសង្កែ។ ឯខ្លះទៀតបានសរសេរបែបត្អូញត្អែ បរិយាយសម្តែងការសោកស្តាយ ក្រោយពេលឃើញរូបភាពដ៌កម្របណ្តែតខ្លួនលើផ្ទៃច្រាំង ស្ទឹងប្រវត្តិសាស្ត្របែប នេះ។ .ជាមួយនឹងការសរសេរបរិយាយ បែបសម្តែងការមិន សូវសប្បាយចិត្ត ហើយបានចែករំលែកតៗគ្នានេះរដ្ឋបាលខេត្តបាត់ដំបងក៍បានចេញសេចក្តីបំភ្លឺព័ត៌មានជម្រាបជូនប្រជាពលរដ្ឋ និងសាធារណ:ជន។ .ក្នុងលិខិតលេខ..ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា ម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ)មិនបះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាង សង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ។   .ទោះជាបែបនេះក្តី ប៉ុន្តែអ្នកច្បាប់មួយរូបបានបក ស្រាយថា   គម្រោងសំណង់នេះត្រូវបានចាត់ទុកថា រំលោភមាត់ស្ទឹង ឬច្រាំងស្ទឹងហេីយ បេីទោះបីម្ចាស់គម្រោងសំណង់អះអាងថាខ្លួនមានប្លង់គ្រប់គ្រាន់ក៏ដោយ។   ផេកផ្លូវការ របស់បណ្ឌិត Chhaihieng …

Read More »

កក្រើកដល់ឋានព្រះឥន្ទ តែសមត្ថកិច្ច អត់ដឹង ល្បែងជល់មាន់តាម អន ឡាញនៅក្នុងក្លឹបបាល់ទះយីហោ (អេស ស៊ី 333)ល្បីថា មេបើកអោយចាក់១គូរ រហូត ៥០លានរៀល

សៀមរាប៖ល្បែងជល់មាន់តាមប្រពន្ធ័អនឡាញ ក្នុងក្លឹបបាល់ទះយីហោ(អេស ស៊ី ៣៣៣) បានកំពុងល្បីសុះសាយស្ទើពេញក្រុងសៀមរាបថា មេហ៊ានបើក អោយកូនៗចាក់ក្នុង១គូររហូតដល់៥០លានរៀល។    បើទោះបីបនល្បែងមួយនេះ ល្បីថាឈានមុខគេក្នុងការបើកចំហរ អោយមានការចាក់ភ្នាល់ ក្នុង១គូរៗមាន ទំហ៊ំុទឹកប្រាក់រាប់សិបលានរៀលក៍ដោយ តែក្រុមសមត្ថកិច្ចបែរជាអត់ដឹងទៅវិញ ខណ:ប៉ុន្មានថ្ងៃនេះគេឃើញក្រុមសមត្ថកិច្ចចុះបង្ក្រាប ឬធ្វើកិច្ចសន្យាតាមបណ្តាហាងកាហ្វេខ្លះៗ។     ទីតាំងបនល្បែងដ៌ធំ ជ្រកក្រោមស្លាកក្លឹបបាល់ទះយីហោ(អេស ស៊ី៣៣៣)នេះស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប រ៉បតាមបណ្តោយផ្លូវចូលទៅក្លឹបខារ៉ាអូខេ រាជនី ចម្ងាយប្រ ហែល១០០ម៉ែត្រពីផ្លូវជាតិលេខ៦  ម្តុំៗប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម តែម្តង។     បើតាមប្រភពច្បាស់ការ ដែលផ្តល់ដោយក្រុមអ្នកចូលទៅលេងនៅទីនោះបានអោយដឹងថា នៅក្នុងក្លឹប អេស ស៊ី ក្រៅពីតារាងបាល់ទះ គឺមានទីតាំងភ្នាល់ជល់ មាន់តាមអនឡាញចំនួនពីរផ្សេងគ្នា ដែលទីតាំង នីមួយៗមានដាក់ទូរទស្សចំនួន២ ហើយមានបុគ្គលិកស្រីៗក្នុង១កន្លែង ២នាក់ចាំស៊ីសងលុយផងដែរ។    ប្រភពបន្តថា នៅក្នុងក្រុងសៀមរាប មានតែបន ល្បែងក្នុងក្លឹបអេស ស៊ី ១គត់ដែលមេហ៊ានបើកអោយកូនចាក់ក្នុង១គូររាប់សិបលានរៀល ហើយធានារឿងចាប់ចង។   ជាមួយនឹងការបើកបនល្បែងដ៌ធំ …

Read More »

ចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្តបានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរ វត្ត ដែលធ្វើពីថ្មភក់ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចម្រឹងបង្អួចធ្វើពីថ្មភក់មានទម្ងន់ជាង៥០-៦០ គីឡូ ក្រាម កម្ពស់ជាង១.៧២ម៉ែត្រ ដែលអ្នកជំនាញបានរៀបចំដំឡើងឡើងវិញនៅតាមកន្លែងដើមនេះ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុម ការងាររបស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹង បង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។ លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរ អង្វែងតទៅមុខទៀត។ ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ៕

Read More »

ទិវាយោគៈអន្ដរជាតិលើកទី៩ រៀបចំនៅតំបន់អង្គរ

សៀមរាប៖ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងស្ថាប័នអាជ្ញាធរជាតិអប្សរា បានចូលរួមជាគណៈអធិបតី និងហាត់យោគៈ ក្នុងទិវាយោគៈអន្ដរជាតិលើកទី៩។    នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រសួង ទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាយោគៈអន្ដរជាតិលើកទី៩ នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ។ មានវត្តមាននៅក្នុងទិវានេះដែរ មានឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀម រាប និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជា ណាចក្រកម្ពុជា។ ទិវាយោគៈនៅឆ្នាំនេះមានអ្នកចូលរួមផុសផុល ភាគ ច្រើនជាសិស្ស ដែលពួកគេមកពី សាលារៀននៅក្នុងក្រុងសៀមរាប៕

Read More »

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីសហប្រតិបត្តិការជួសជុល និងអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Prof. Ishizawa Yoshiaki) ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះ បណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីពិនិត្យលទ្ធភាពបន្តសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណី យដ្ឋានអង្គរ ក្រោយគម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្តបានបញ្ចប់៕

Read More »

ក្រុមអ្នកសម្អាតអនាម័យបន្តបំពេញការងារដើម្បីអង្គរ

សៀមរាប៖ ជារៀងរាល់ថ្ងៃ ក្រុមអ្នកសម្អាតអនាម័យនៅតំបន់រមណីយដ្ឋានអង្គរ បានបន្តសកម្មភាពសម្អាតទាំងនៅ លើទឹក លើគោក ជុំវិញតំបន់ក្នុងបុព្វហេតុជួយរមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះមានភាពស្រស់បំព្រង។ ក្រុមសម្អាតទាំងនោះបានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយក្តីស្រឡាញ់ដើម្បី ការពារ ថែរក្សាមរតកវប្បធម៌ជាតិ៕

Read More »

រថយន្តក្រុងដឹកអ្នកដំណើរ ភ្នំពេញ-ប៉ោយប៉ែត ក្រឡាប់ មនុស្ស២៣នាក់រងរបួស

សៀមរាប៖ មនុស្ស២៣នាក់ មានទាំងខ្មែរនិង បរទេសផង បានរងរបួសធ្ងន់.ស្រាល ក្នុងហេតុការណ៍រថយន្ត ក្រុងដឹកអ្នកដំណើរភ្នំពេញ-ប៉ោយប៉ែត ក្រឡាប់ធ្លាក់ផ្លូវ។   ហេតុការណ៍នោះ បានកើតឡើងនាព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៣​ នាម៉ោងពីម៉ោង៤​ និង៣០នាទី​ទៀបភ្លឺ ត្រង់ចំណុចភូមិបាក់ប៉ាន់​ ឃុំសសរស្តម្ភ​ ស្រុកក្រឡាញ់ ខេត្តសៀមរាប។   សមត្ថកិច្ចក្នុងហេតុការណ៍បានអោយដឹងថា ករណីដ៌សែនអាក្រក់នេះ បណ្តាលអោយអ្នកដំណេីរចំនួន ២៣នាក់​ ទាំងខ្មែរ​ និងបរទេសផងរងរបួសធ្ងន់និងស្រាល។ ចំណែកអ្នកបើកបរ សមត្ថកិច្ចនៅមិនទាន់បង្ហាញអំពីអត្តសញ្ញាណនៅឡើយទេ។  នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះ គេឃើញវត្តមានឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបផងដែរ គ្រាដែលឯកឧត្តមធ្វើដំណើរចុះមូលដ្ឋានក្នុងស្រុកក្រឡាញ់។    បន្ទាប់ពីចុះពិនិត្យ និងគ្រប់គ្រងកន្លែងកើតហេតុសមត្ថកិច្ចកំពុង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ និងអូសរថយន្តគ្រោះថ្នាក់ទៅរក្សាទុក រងចាំដោះស្រាយ៕

Read More »

Categories