ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ) ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។ បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយនៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថា វាលផ្ទី៕
Read More »Monthly Archives: August 2024
គណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក រួមគ្នាដាំដើមឈើនៅមុខប្រាសាទអង្គរវត្ត
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងសម្រាប់ដាំកូនឈើ ជូនគណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់១៧ ខែសីហា ឆ្នាំ២០២៤មក។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងនៅបរិវេណខាងត្បូងកសិន្ធុ នៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុវស្សាវរីយ៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំខាងលើ និងបន្តទស្សនាប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងរបស់កម្ពុជា។ ដើមឈើដែលបានដាំមានចំនួន៤២ដើម ក្នុងនោះមួយដើម គឺជាដើមផ្កាថ្កុល តំណាងឱ្យកិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក។ អាជ្ញាធរជាតិអប្សរា មានសេចក្តីសោមនស្សជាពន់ពេក ចំពោះវត្តមានគណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីកិច្ចការងារអភិរក្សរមណីយដ្ឋានអង្គរឱ្យមានទេសភាពបៃតងស្អាតគ្រប់រដូវកាល៕
Read More »ថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ
នៅរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ថ្នាក់ដឹកនាំបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់អាជ្ញាធរជាតិអប្សរា ដើម្បីពន្យល់អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក បានធ្វើការពន្យល់ទៅលើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលដូចជា៖ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មូលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នាដូចការលើកឡើងនោះឡើយ។ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ ត្រីកោណនោះឡើយ។ ពោលគឺ ប្រទេសនីមួយៗនៅតែគ្រប់គ្រង និងរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នាណាមួយដូចការលើកឡើងនោះឡើយ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា …
Read More »កូនឈើចម្រុះចំនួន១០,៩៨៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤
– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ យ៉យ ឧត្តម ព្រះគ្រូចៅអធិការស្តីទី វត្តសុធម្មាជ្រួល ចំនួន១,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីធ្លាវត្ត ស្ថិតនៅភូមិជ្រួល ឃុំចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង២០០ដើម ធ្នង់២០០ដើម ផ្តៀក២០០ដើម និងកកោះ២០០ដើម។ – ប្រគេនកូនឈើចម្រុះជូនតំណាងព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ចំនួន៤០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តសុវណ្ណគិរីឫទ្ធីសិលា ហៅវត្តសសី ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង ១០០ដើម និងគគីរ១០០ដើម។ – ផ្តល់កូនឈើចម្រុះជូនតំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៦,០០០ដើម ដើម្បីយកទៅដាំលម្អសោភណភាពក្នុងទីធ្លាវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង និងនៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១,០០០ដើម បេង១,០០០ដើម ធ្នង់១,០០០ដើម …
Read More »ស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗរូបជាស្នាមញញឹមដ៏ស្រស់ស្រាយ រាក់ទាក់ ទាក់ទាញ ដែលពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមថា«ស្នាមញញឹមខ្មែរ»
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ត្រូវបានប្រកាសបើកជាផ្លូវការ ស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ បានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម អគ្គនាយក អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានសមាគមសិល្បករខ្មែរ តំណាងរដ្ឋបាលខេត្ដសៀមរាប លោក លោកស្រីតំណាងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សិល្បករ សិល្បការិនី អ្នកផលិតមាតិការម្ហូបអាហារ អាជីវករ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» មានគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍លើទឹកដីប្រវត្តិសាស្រ្តអង្គរដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានប្រសាសន៍ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក …
Read More »អាជ្ញាធរជាតិអប្សរា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប បន្តដាំកូនឈើនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធី វនយាត្រា( Forest Walk) សម្រាប់កុមារចំនួន២០នាក់ ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ( JCI Siem Reap) បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈេីធ្នង់ចំនួន៥០ដេីម នៅបរិវេណខាងត្បូងឆៀងខាងលិចកសិន្ធុប្រាសាទអង្គរវត្ត។ ដែលសកម្មភាពនេះ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ក៍ដូចជាផ្តល់ជូនកុមារទាំងអស់បានស្វែងយល់ពីសារៈសំខាន់នៃព្រៃឈើ និងវប្បធម៌ប្រវត្តិសាស្រ្ត សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕
Read More »ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ចូលរួមកិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ
លោក ជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម ហង់ ពៅ អគ្គនាយក និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ជាច្រើនរូបទៀត បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតីកភណ្ឌពិភពលោក អង្គរ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤។ កិច្ចពិគ្រោះយោបល់ រៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
Read More »អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្តដែលមានភាពខូចខាតធ្ងន់ធ្ងរ។ លោក ឃាម មុនី ប្រធានក្រុមការងារជួសជុលបណ្ណាល័យខាងត្បូងនេះ បញ្ជាក់ថា បច្ចុប្បន្ន បណ្ណាល័យខាងត្បួងនៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម។ តួយ៉ាងហោជាង និងជញ្ជាំងរបស់បណ្ណាល័យហែកចេញពីគ្នា ដំបូលមួយចំនួនត្រូវបានបាត់បង់ ធ្នឹមរងនូវសំណឹក និងសសរមានសភាពពុកផុយជាដើម៕
Read More »កូនឈើចម្រុះចំនួន១០,៩២០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៤
– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ អប្បគព្ភោ ម៉ាក ចន្ធូ ព្រះគ្រូចៅអធិការវត្តជម្ពូធិបតីសុវណ្ណោព្រីងកោង ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម បេង២០០ដើម ធ្នង់២០០ដើម គគីរ៣០០ដើម ឈើយាង (ឈើទាល) ៣០០ដើម ព្កុល៥០ដើម ជើងគោ៣០ដើម និងរាំងទឹក២០ដើម។ – ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឆោម សារិន គង់នៅវត្តសុវណ្ណារាម ចំនួន៩០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាម៉ូតមានជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម ផ្តៀក៣០០ដើម និងឈើទាល៣០០ដើម។ – ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ចំនួន១,៥០០ដើម ដើម្បីប្រារព្ធ យុទ្ធនាការដាំដើមឈើ ដើម្បីពិភពលោកបៃតង។ កូនឈើទាំងនោះរួមមាន ធ្នង់៣០០ដើម បេង៣០០ដើម …
Read More »អាជ្ញាធរជាតិអប្សរា អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំនៃអាជ្ញាធរជាតិអប្សរាចូលរួមវាយគង ទូងស្គរ នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងទី៥ ខែសីហា ឆ្នាំ២០២៤ នាស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
Read More »