Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net

ប្រាសាទនាគព័ន្ធ គោលដៅសម្រាប់ភ្ញៀវទេសចរចូលទស្សនាកម្សាន្ត និងផ្តិតយករូបភាពដ៏ស្រស់ស្អាតមិនដែលរំលង

សៀមរាប៖ប្រាសាទនាគព័ន្ធ ជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទ បុរាណជាច្រើន ដែលមានទិសដៅទស្សនា តាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។ ក្រោយពេលអាជ្ញាធរជាតិអប្សរា បានធ្វើការសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អរ ជា ពិ សេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទ នាគព័ន្ធ។    ទាំងនេះបានធ្វើឱ្យប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាត គ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រង នៅលើស្ពានឆ្លងកាត់បារាយណ៍ខាង ជើង ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី គួរជាទីគយគន់។ ចំណែកនាបរិវេណផ្នែកខាងក្នុងនៃប្រាសាទ ក្រុមការងារប្រចាំការនៅទីនោះ តែងកាប់ឆ្ការព្រៃឬមែកឈើ ដែលដុះស៊ុបត្រុប ធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មី។ លោកង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធ ប៉ុណ្ណោះទេ។ ថ្មីៗនេះ ក្រុមការងារបានរៀបចំ ឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណតសម្រាប់ចតរថយន្ត និងម៉ូតូ មានរបៀបរៀបរយ …

Read More »

ឃុំខ្លួនស្ត្រីជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យឈ្មោះ សុវណ្ណភូមិ រឿងស៊ីដាច់ លុយ ខ្ទង់៦០ម៉ឺនដុល្លារ

.អ្នកស្រីជីវ ណារ៉ា ស្ថាបនិកក្រុមហ៊ុនសុវណ្ណភូមិ អចលនទ្រព្យ នៅខេត្តសៀមរាប ត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធធនាគាព្រៃស ហើយកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ម្សិលមិញនេះ។ ឈ្មោះ ជីវ ណារ៉ា ភេទស្រី កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។  .ការចាប់ខ្លួនធ្វើឡើង ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ នៅខេត្តសៀមរាប ហើយត្រូវបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញភ្លាមៗ។ ជនរូបនេះត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិត នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ …

Read More »

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួស ជុលចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលតភ្ជាប់ចម្រឹងបង្អួចថ្មភក់នៅរួតទី២ នៃប្រា សាទអង្គរវត្ត ផ្នែកខាងកើតនៃជ្រុងនិរតី ដែលរងការ ខូចខាតធ្ងន់ធ្ងរ ជ្រុះធ្លាក់មកក្រោមឱ្យរួចផុតពីហានីភ័យនិងប្រសើរឡើងវិញ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សនៅប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ដោយ សារតែអាយុកាលនៃសំណង់យូរអង្វែង ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង ទឹកជ្រាប ព្រមទាំងស្លែ ផង បានធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀតនៅរួតទី២នៃប្រាសាទអង្គវត្តបានរងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម។ លោកបន្តទៀតថា ក្រុមអ្នកជំនាញត្រូវការពេល១ខែកន្លះ ដើម្បីជួសជុល មុននឹងយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញ។បើទោះបីជាគេអាចយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញក៏ដោយ ក៏ក្រុមការងារត្រៀមនឹងដាក់របាឈើដើម្បីការពារចម្រឹងបង្អួចទាំងអស់ ហើយកត្តាសំខាន់មួយទៀត ដាក់របាឈើ ក៏អាចជួយការពារភ្ញៀវកុំឱ្យឆ្លងកាត់តាមចន្លោះចម្រឹងបង្អួចទាំងនោះដែរ។ លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញបរទេស។ ចំពោះបច្ចេកទេសនៃការជួសជុលក៏មានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ …

Read More »

ខ្លោងទ្វារដីឆ្នាំង ពេញនិយមសម្រាប់ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍

សៀមរាប៖ ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុង ចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ខ្លោងទ្វារនេះ ជាផ្នែកមួយនៃការចេញចូលក្នុងក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងវង់ធំផងដែរ។ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃខ្លោង ទ្វារ ដោយសារទីនេះ មានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង៤ញញឹមស្វាគមន៍ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់អមសង ខាងផ្លូវ ដោយឆ្លងកាត់កសិន្ធុទឹកព័ទ្ធជុំវិញក្រុងអង្គរធំ និងមានទាំងដើមឈើតូចធំ ផ្សារភ្ជាប់ និងរុក្ខជាតិចម្រុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញគ្រប់រដូវកាល។   លោក វិន វ៉ុន ភ្នាក់ងារទេសចរណ៍ប្រចាំការនៅច្រកខ្លោងទ្វារដីឆ្នាំង បានឱ្យដឹងថា នៅទីតាំងនេះ មានប្លង់សម្រាប់ថតផ្តិតរូបភាពដ៏ទាក់ទាញមួយចំនួន ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិពេញនិយមថតរូបអនុស្សាវរីយ៍។ ជាពិសេសការថតផ្តិតយករូបភាព និងច្រមុះព្រហ្មនៃខ្លោងទ្វារ។ លើសពីនេះ ទីតាំងនេះពេញនិយមសម្រាប់ការថតរូបភាពមុនរៀបអាពាហ៍ពិពាហ៍មានជាហូរហែរមិនដែលដាច់ឡើយ។ ក្នុងនាមលោកជាភ្នាក់ងារទេសចរណ៍ មើលការខុស ត្រូវ និងថែរក្សាសណ្តាប់ធ្នាប់ នៅទីតាំងខ្លោងទ្វារដីឆ្នាំង លោក វិន វ៉ុន បានជួយសម្រួលចរាចរណ៍ និងណែនាំភ្ញៀវទេសចរ ចៀសវាងភ្ញៀវប្រព្រឹត្តិមិនគប្បីនៅបរិវេណប្រាសាទបុរាណ។ លោក ក៏បានសំណូមពរដល់ភ្ញៀវទេសចរ និងអ្នកដឹកភ្ញៀវ ចូលរួមចតយានយន្តគ្រប់ប្រភេទ …

Read More »

កោរជុកជាពិធីដ៏ចំណាស់មួយ ដែលនៅបន្តរស់ដល់បច្ចុប្បន្ន

សៀមរាប៖កោរជុក ជាពិធីកោរសក់ក្មេងប្រុស ស្រី ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល។     ជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថាប្រហែលមានកំណើតតាំងពីសម័យអង្គរមក។   ប៉ុន្តែបន្តិចម្តងៗទំនៀមនេះ ក៏លែងមានការនិយមដូចសម័យបុរាណ។ ពិធីកោរជុក មាននៅរស់ខ្លះៗ ហើយការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់នៅតែតំបន់អង្គរ។   ជាឧទាហរណ៍ នាចុងខែមេសា ឆ្នាំ២០២៣ គ្រួសារមួយដែលរស់នៅក្នុងក្បែរជើងភ្នំបូក ភូមិតានី ឃុំរុន តាឯកនៃស្រុកបន្ទាយស្រី បានរៀបចំពិធីកោរជុកឱ្យកូនស្រីរបស់ខ្លួនមួយរូប អាយុពេញ១១ឆ្នាំ។    ពិធីនេះមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើន គេតែងរៀបចំចូលគ្នា ដោយមានក្មេង ស្រីប្រុសច្រើននាក់ ដោយគ្រាន់តែមានលក្ខខណ្ឌប្រសិនបើធ្វើចូលគ្នាគឺចំនួនក្មេង ដែលកោរជុកត្រូវតែជាចំនួនសេស។ ពិធីកោរជុកនេះគេធ្វើឡើងមានរយៈ ពេល២ថ្ងៃនិងមួយយប់ ដោយមានកិច្ចសំខាន់ៗជា ច្រើន។       បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា ពិធីកោរជុក គឺជាពិធីឆ្លងវ័យ ពោលគឺជាពិធីដែលបញ្ជាក់ពីដំណាក់ កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ដែលខ្មែរបុរាណធ្វើឡើងសម្រាប់ក្មេងស្រីប្រុស ឬជំទង់ពុំទាន់ពេញវ័យដើម្បីឈានចូលពេញវ័យ។    ជាពិធីដែលខ្មែរបុរាណរៀបចំឡើងបង្ហាញពីដំណើរជិវិតមនុស្ស …

Read More »

ភ្ញៀវទេសចរសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរ

សៀមរាប ៖ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទ អង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើម ឈើក្នុងបរិវេណប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយ ហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។ លោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន ទូច អាយុ៧៣ឆ្នាំ ជាបងប្អូនមកពីខេត្តត្បូងឃ្មុំ អង្គុយសម្រាករង់ចាំកូនចៅនៅក្នុងបរិវេណប្រាសាទ អង្គរវត្ត មានប្រសាសន៍ដោយទឹកមុខរីករាយថា ការ រៀបចំឱ្យមានកៅអីសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយពិតជាល្អប្រសើរណាស់។ ពិសេសចំពោះមនុស្សចាស់ដូចលោកយាយ ដែលមានជំងឺប្រចាំកាយ ដើរក៏ឆាប់ហត់ផងនោះ។ លោកយាយទាំងពីរបញ្ជាក់ទៀតថា ពីមុនមិនធ្លាប់មានកៅអីសម្រាប់ឱ្យភ្ញៀវអង្គុយរបៀបនេះឡើយ។ បច្ចុប្បន្នអាជ្ញាធរបានរៀបចំកៅអីអង្គុយនៅក្រោមម្លប់ឈើផង មានភាពត្រជាក់ ទីតាំងដែលរៀបចំដាក់កៅអីមានបរិយាកាសល្អ អាចមើលឃើញទេសភាពប្រា សាទ ភ្ញៀវទេសចរដើរឆ្លងកាត់ទៅវិញទៅមក ជួយឱ្យអារម្មណ៍ធូរស្បើយពីការនឿយហត់ ទោះបីលោក យាយ មិនបានចូលទៅខាងក្នុងប្រាសាទក៏អាចអង្គុយមើលពីចម្ងាយទាំងសប្បាយចិត្ត។ លោក សែម ចន្ធា មកពីខេត្តកណ្តាល បានឱ្យដឹងថា បរិវេណក្នុងនិងក្រៅប្រាសាទអង្គរវត្តបានផ្លាស់ប្តូរជាច្រើន មានដើមឈើតូចធំ …

Read More »

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

សៀមរាប៖អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកៅអីឈើនៅតាមម្លប់ដើមឈើនានា ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់។ នេះគឺជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀតរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក្រៅតែពីការ ងារស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។ លោក សេក វីដា មន្រ្តីបច្ចេកទេសក្រុមការងារត្រួត ពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំធ្វើកៅអីឈើដាក់នៅតាមម្លប់ដើមឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្តសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានអង្គុយសម្រាក បន្ទាប់ពីពួកគាត់បានដើរទស្សនាប្រាសាទ បុរាណហត់នឿយ និងចុករួយជើជាដើមនោះ។ ជាមួយគ្នានេះដែរ លោក ឡេក គិមលីន ប្រធានគ្រប់ គ្រងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរានៅប្រា សាទអង្គរវត្ត ក៏បានឱ្យដឹងដែរថា ការរៀបចំធ្វើកៅអីឈើសម្រាប់ឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកនេះ មានការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ «កៅអីធ្វើពីបន្ទះឈើវែងៗទាំងនេះ បានជួយឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកបន្ធូរអារម្មណ៍បំបាត់ការនឿយហាត់មួយអន្លើ បន្ទាប់ពីពួកគាត់បានដើរឆ្ងាយ ហត់ អស់ កម្លាំង និងចុករួយជើងអំឡុងពេលទស្សនាប្រាសាទ ជាពិសេសភ្ញៀវទេសចរដែលមានវ័យចំណាស់»។ ក្រៅពីប្រយោជន៍ដែលបានរៀបរាប់ខាងលើ កៅអីធ្វើពីបន្ទះឈើទាំងនេះ ក៏មានសារសំខាន់ជួយការពារថ្មប្រាសាទ និងស្មៅនៅតាមប្រាសាទផង ព្រោះកន្លងមកភ្ញៀវទេសចរតែងតែទៅអង្គុយលើថ្មប្រាសាទ …

Read More »

ភ្នាក់ងារទេសចរណ៍មានតួនាទីសំខាន់ផ្តល់នូវសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានតួនាទីក្នុងការណែនាំទិសដៅទស្សនា និង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងប្រាសាទជូនដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ។ តែថែមទាំងបានជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងជាយថា ហេតុក្នុងពេលភ្ញៀវទេសចរកំពុងដើរទស្សនានៅតំបន់រមណីយដ្ឋានអង្គរដែរ។ ជាក់ស្តែង បានជួយសង្គ្រោះភ្ញៀវទេសចរមានគ្រោះថ្នាក់ទាន់ពេលវេលា និងរក្សាទុកសម្ភារដែលភ្ញៀវជ្រុះឬភ្លេចដើម្បីប្រគល់ជូនម្ចាស់វិញជាដើម។ លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត លើកឡើងថា កន្លងមកមានករណីភ្ញៀវរអិលជំពប់ជើងបណ្តាលឱ្យដួល គ្រេច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ក្បាលប៉ះជាមួយថ្មជាដើម។ ចំពោះករណីស្រាល ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ នគរបាលទេសចរណ៍ និងនគរបាលការពារបេតិ កភណ្ឌជួយសង្គ្រោះទាន់ពេលវេលានៅនឹងកន្លែង។ ចំពោះករណីធ្ងន់វិញ ត្រូវសង្រ្គោះបឋមដោយធ្វើ CPR ដោយក្រុមការងារសុទ្ធតែឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញផ្នែកសង្គ្រោះបឋម និងបញ្ជូនបន្តទៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែក ករណីភ្ញៀវទេសចរជ្រុះឬភ្លេចសម្ភារ  ក៏ភ្នាក់ងារទេសចរណ៍ សហការជាមួយគ្រប់ផ្នែកពាក់ ព័ន្ធ ប្រគល់ជូនម្ចាស់ដើមវិញ។ សកម្មភាពទាំងនេះ តែងទទួលបាននូវការអរគុណ និងកោតសរសើរ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

Read More »

វាំងននខ្មៅ នៅពីក្រោយការចូលហ៊ុំពទ្ធ័យកដីគេ ជិត ១០ហិកតា របស់ជំទាវលី អ៊ុំអេង ត្រូវបានលាតត្រដាងក្រោយអ្នកភូមិលើកគ្នាមកផ្តល់បទសម្ភាសន៍

សៀមរាប៖ម្តងនេះមិនខុសពីដាំទឹកក្តៅចាក់ស្រោចខ្លួន ឯងនោះឡើុយ ត្បិតវាំងននខ្មៅ នៅពីក្រោយការចូលទៅហ៊ុំពទ្ធ័យកដីគេចំនួនពីរម្ចាស់ជិត១០ហិកតារបស់ជំទាវលី អ៊ុំអេង ត្រូវអ្នកភូមិ បងអាក្រាតថា ជំទាវរូបនេះពិតជាថោកទាបណាស់ ក្លែងឯកសារ ចូលទៅរំលោភបំពានយកដីរបស់គេទាំងកំរោល។    ការបកអាក្រាតរបស់ក្រុមអ្នកភូមិ ទៅលើជំទាវលី អ៊ុំអេង តាមរយះផ្តល់បទសម្ភាសន៍នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី បន្ទាប់ពីជំទាវលី អ៊ុំអេង ប្រាប់ទៅសារ ព័ត៌ មានក្នុងស្រុកមួយថា ឈ្មោះហៀប ផុន ពិតជាបានផ្តិតមេដៃលក់ដីមួយកន្លែង ស្តិតក្នុងភូមិប្រិយ៍ ឃុំខ្នារ សណ្តាយ អោយទៅរូបគាត់។    .តាមរយ:ការផ្តល់បទសម្ភាសន៍ លោកហ៊ីវ ហ៊ាន និងប្រពន្ធឈ្មោះហៀប ផុន បានបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០០៣ ពួកគាត់ធ្លាប់បានលក់ដីមួយកន្លែងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ ស្រី អោយទៅបុរសម្នាក់ជាកូនចៅរបស់ឈ្មោះលី អ៊ុំអេង មិនមែនលក់អោយឈ្មោះលី អ៊ុំអេង នោះឡើយ ហើយបច្ចុប្បន្នដីនោះ កំពុងស្ថិតនៅក្នុងក្រុមហ៊ុនអង្គរ …

Read More »

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៥ ខែមេសារ ឆ្នាំ២០២៣ បើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។ គោលបំណងនៃសវនកម្ម គឺដើម្បីបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា កំពុងបន្តអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO 14001: 2015 ដែរឬទេ ហើយជាពិសេសជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ពន្ធរបស់អាជ្ញាធរជាតិអប្សរាក៏ត្រូវនឹងធ្វើការពិនិត្យដែរ ដោយយោងទៅលើសកម្មភាពពាក់ព័ន្ធបរិស្ថាន និងអ្នកទទួលខុសត្រូវលើបរិស្ថាន។ អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ដោយឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា …

Read More »

Categories