Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / June (page 3)

Monthly Archives: June 2024

ក្រុមការងារទឹកកំពុងជួសជុលពង្រឹងកែលម្អសំណង់ទា្វរទឹកសំខាន់ៗក្នុងតំបន់អង្គរ

ស្របពេលដែលរដូវវស្សាចូលមកដល់ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹកណាស់ដែរ ពិសេសគឺការជួសជុលកែលម្អ និងត្រួតពិនិត្យទ្វារទឹកសំខាន់ៗ ដើម្បីធានាថា អាចដំណើរការបានល្អពេលមានទឹកច្រើន។ លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានតែងតែចុះត្រួតពិនិត្យសំណង់ទ្វារទឹកនានាជាប្រចាំ ជាពិសេសមុនរដូវវស្សាមកដល់ ក្រុមការងារបស់លោកតែងចុះពិនិត្យ មើលដុំមេកានិចទ្វារទឹក ថាតើវាដំណើរការបានល្អឫយ៉ាងណា ដើម្បីឱ្យប្រាកដថា ពេលមានទឹកច្រើនវាមិនមានបញ្ហាចោទជាយថាហេតុ។ ក្រៅពីនេះ ក៏មានការពិនិត្យតាមជើងទ្វារទឹកផងដែរ ទ្វារទឹកណាខូចខាតខ្លាំង គឺក្រុមការងារអាជ្ញាធរជាតិអប្សរា រៀបចំជួសជុលឡើងវិញ និងឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា សំណង់ទ្វារទឹកតូចធំសំខាន់ៗនៅក្នុងតំបន់រមណីដ្ឋានអង្គរមានសរុបជាង ២០០កន្លែង។ សំណង់ទាំងនោះត្រូវបានរៀបចំឡើងដើម្បីបញ្ជៀស និងគ្រប់គ្រងទឹកកុំឱ្យជន់លិចតំបន់ប្រាសាទនារដូវវស្សា និងក្រុងសៀមរាប និងងាយស្រួលបញ្ចូលទឹកទៅអាងស្ដុកទឹក ឬបារាយណ៍សំខាន់ៗក្នុងតំបន់អង្គរ៕

Read More »

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃ​នាគនៅជាន់ផ្ទាល់ដីរបស់ប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត ឱ្យដឹងថា បង្កាន់ដៃនាគ និងជើងទម្រធ្វើអំពីថ្មភក់ប្រវែង២២ម៉ែត្រ នៅផ្នែកខាងលិច នៃជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាតដោយសារកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យថ្មខឿនញែកចេញពីគ្នា និងធ្វើឱ្យទ្រេតខ្លាំងប្រឈមនឹងការដួលរលំ។ លោក សុភារិន្ទ បន្ថែមទៀតថា ដើម្បីជួសជុលបង្កាន់ដៃនាគ ជើងទម្រនាគ ឱ្យបានល្អរឹងមាំ និងមានសោភ័ណភាពឡើងវិញ ក្រុមការងារត្រូវលើកបង្កាន់ដៃ និងក្បាលនាគ រុះរើផ្ទាំងថ្ម ដែលជាខឿននៃបង្កាន់ដៃនាគចេញ រួចហើយសម្អាតកម្ទេចដីឱ្យស្អាត។ បន្ទាប់មក ក្រុមការងារត្រូវរៀបចំពង្រឹងគ្រឹះ ដោយបន្ថែមល្បាយដី រៀបថ្មឱ្យអិបចូលគ្នា ជួសជុលខ្លួននាគ ឬឆ្លាក់ថ្មថ្មីជំនួសវិញ ព្រមទាំងជួសជុលជើងទម្រនាគ ឱ្យមានភាពរឹងមាំសិន ទើបរៀបចំដាក់បញ្ចូលតាមកន្លែងដើមវិញ។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាទើបតែបញ្ចប់ការជួសជុលបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី នាផ្នែកខាងកើតនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ជាស្ថាពរកាលពរចុងឆ្នាំ២០២៣កន្លងមក៕

Read More »

កូនឈើចម្រុះចំនួន៤,១០៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤

ពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ​២០២៤​នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយ កូន​ឈើចម្រុះសរុប ៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើ យកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖ – ផ្តល់កូនឈើចម្រុះជូនតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន៥៥៥ដើម ដើម្បីយកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥​ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ហេង ណាវី ប្រជា​ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភ្នំប្រសិទ្ធិ៍។ កូនឈើទាំងនោះរួមមាន  គ្រញូង២៥ដើម ធ្នង់២៥ដើម ច្រេស២៥ដើម និងបេង២៥ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ឡៃ សុភ័ស្ត ប្រជា​ពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម …

Read More »

ម្ចាស់ដីស្របច្បាប់ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងម្នាក់និងគូកនដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត35ហិកតា

សៀមរាប÷ម្ចាស់ដីស្របច្បាប់ដែលទទួលបានប្រទាន​កម្ម​ ជាកម្មសិទ្ធិ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៣៨សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ព្រមានចាត់វិធាន​ការផ្លូវច្បាប់លើអធិការរង​ នៃអធិការនគរបាលស្រុកវ៉ារិនម្នាក់​ និងគូកន​ ប្រសិនបើមិនព្រមដកខ្លួនចេញពីការចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត35ហិកតាទេនោះ។   អធិការរងនៃអធិការនគរបាលស្រុកវ៉ារិន ដែលរងការចោទថា បានចូលទៅរំលោភបំពានកាន់កាប់គ្រប់គ្រងលើដីស្របច្បាប់របស់ពលរដ្ឋជិត៣៥ហិកតា មាន​ឈ្មោះនី​ សាវ៉ុន ប្រពន្ធឈ្មោះយ៉ឺន គឹមយឿន និងគូ កនម្នាក់ទៀតឈ្មោះកែ សុខចិន្តា ភេទស្រី ។ លោកទ្រិញ ឡាក់ឃាំង តំណាងឲ្យឪពុកម្តាយក្មេកដែលមានកូនបង្កើតប្រុសស្រី១១នាក់ ដែលជាម្ចាស់ដីស្របច្បាប់នៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤នេះ​ បានប្រាប់អ្នកសារ​ព័ត៌មានថា ដីរបស់លោកដែលកំពុងរងការរំលោភបំពាននេះ ជាប្រភេទដីកសិកម្ម មានព្រំប្រទល់ជាប់គ្នាក្នុងស្រុកបន្ទាយស្រីនិងស្រុកវ៉ារិន។ ដីខាងលើនេះឪពុកនិងម្តាយក្មេករបស់លោកបានគ្រប់គ្រងអាស្រ័យផលតាំងពីឆ្នាំ ២០០៥មកម្លេះ។ ដីនៅក្នុងស្រុកបន្ទាយស្រី​ ក្នុងឆ្នាំ​២០១២ .២០១៣គឺបានចុះបញ្ជីដីធ្លីជាប្រពន្ធ័LMAP រួចរាល់ហើយដោយក្រុមនិស្សិតស្មគ្រ័ចិត្ត។ .លោកបន្តថា នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២២​ម្តាយរបស់លោករួមទាំងពលរដ្ឋ១២៧គ្រួសារទៀតបានទទួលវិញញាបនបត្រសម្គាល់អចលនវត្ថុស្រប​ច្បាប់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប ដូចមានក្នុងVEDIO និងរូបភាពខាងក្រោម។ បច្ចុប្បន្ននេះ ស្រាប់តែលេចមុខឈ្មោះកែ សុខចិន្តា​.ឈ្មោះនី​ សាវ៉ុន និងប្រពន្ធឈ្មោះយ៉ឺន …

Read More »

ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី

កំឡុងសប្តាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២៤នេះ (ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែឧសភា) ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី។ ក្នុងរយៈពេលមួយសប្តាហ៍នេះ នាយកដ្ឋានបានអនុញ្ញាតចំនួន០៨ករណី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ដែលទីតាំងស្នើសុំពួកគាត់មានសំណង់នៅក្នុងទិន្នន័យរូបភាពពីលើអាកាសឆ្នាំ២០០៤ (បានចុះពិនិត្យកន្លងមក)។ ទីតាំងដែលបានអនុញ្ញាតនោះរួមមាន៖ – ស្រុកបន្ទាយស្រី មាន៣ករណី១. អ្នកស្រី ចិក នឿន អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់២. អ្នកស្រី ប្រាក់ អួន អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់៣. អ្នកស្រី អ៊ាន សុវណ្ណនី អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់ -ស្រុកប្រាសាទបាគងមាន១ករណី១. លោក ទូច តិត អាសយដ្ឋាននៅ ភូមិគិរីមានន្ទ ឃុំអំពិល – ស្រុកពួក មាន២ករណី១. អ្នកស្រី …

Read More »

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាង្គលេខ៥ របស់ប្រាសាទបាគង

ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះតួប្រាង្គលេខទី៥ របស់ប្រាសាទបាគងដែលមានសភាពទ្រុឌទ្រោម និងមានហានិភ័យឱ្យរឹងមាំឡើងវិញ។ ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពរបស់ប្រាង្គលេខ៥ នៃប្រាសាទបាគងមានហានិភ័យខ្លាំង ជាពិសេស ជញ្ជាំងប្រាង្គពីគ្រឹះរហូតដល់កំពូល។ លោក សារាយ គឹមហួល បញ្ជាក់ទៀតថា ដោយសារតែភាពប្រឈមនិងគ្រោះថ្នាក់ច្រើន ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គលេខ៥ នៃប្រាសាទបាគងឡើងវិញ ដោយត្រូវពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គ និងបិទស្នាមប្រេះនៅតាមជញ្ជាំង ដើម្បីការពារជម្រាបទឹក។ ប្រាង្គលេខ៥ នៃប្រាសាទបាគង បានរងការខូចខាតដោយសារកត្តាអាយុកាល អាកាសធាតុ និងឫសឈើតូចធំចាក់ចូលប្រាង្គ៕

Read More »

ប្រាសាទអង្គរវត្តជាប់លេខ១លើពិភពលោកជាកន្លែងទស្សនាព្រះអាទិត្យរះល្អបំផុត

«ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតលេខ១លើពិភពលោក សម្រាប់ទស្សនាព្រះអាទិត្យរះ។ យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ» ៕

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ បន្តដាំស្មៅ និងកូនឈើនៅបរិវេណជុំវិញប្រាសាទអង្គរវត្ត

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីជិះកង់អង្គរ លេីកទី២ ដេីម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជនប្រមាណជាង៣០០នាក់របស់ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៣២០ដេីម និងស្មៅចំនួន៦០០ម៉ែត្រការ៉េ នៅបរិវេណខាងត្បូងកសិន្ធុប្រាសាទអង្គរវត្ត។ ការងារនេះធ្វើឡើងក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ដើម្បីបន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

Read More »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមអនុវត្តយោគៈ និងសមាធិ នៅបរិវេណប្រាសាទអង្គរវត្ត

ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីធ្វើយោគៈ និងសមាធិនៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាប្រធាននៃមូលនិធិ ព្រមទាំងសមាជិក សមាជិកាប្រមាណ១០០នាក់។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា នេះជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីយោគៈ និងសមាធិនៅប្រាសាទអង្គរវត្តដែលជាទីសក្ការគោរពបូជារបស់ប្រជាជនខ្មែរយើង។ កម្មវិធីនេះ មានគោលបំណង បួងសួងសុំសេចក្តីសុខ ចូលរួមកម្មវិធីមនុស្សធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា និងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ស្ងប់អារម្មណ៍ដែលជំរុញឱ្យមនុស្សស្រឡាញ់សុខសន្តិភាព។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មូល​និធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំកម្មវិធីដ៏មានសារ​សំខាន់នេះឡើង និងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដល់មូលនិធិគន្ធបុប្ផា​កម្ពុជាដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរ​ពេទ្យគន្ធបុប្ផាដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ដើម្បីភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដោយអគ្គនាយករង និងមន្ត្រីជំនាញ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ គោលបំណងសំខាន់នៃជំនួបខាងលើ នោះដើម្បីពិភាក្សាការងារសំដៅពង្រីកកិច្ចសហការទៅលើកិច្ចការងារថែរក្សាបេតិកភណ្ឌ និងបង្កើននូវទំនាក់ទំនងទ្វេភាគីទៅថ្ងៃអនាគត។ សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០០ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការជួសជុលប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ៕

Read More »

Categories