Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / June (page 2)

Monthly Archives: June 2024

អាជ្ញាធរបញ្ជាក់ពីប្រវត្តដីរបស់លោក​គង់ មង្គល​ និងសិទ្ធិ អាស្រ័យផល​ ក្រោយអនុក្រិត្យកាត់ឆ្វៀល

សៀមរាប÷អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប បាន បញ្ជាក់អំពីប្រវត្តដីរបស់លោកគង់​ មង្គល​ និងសិទ្ធិក្នុងការអាស្រ័យផល ក្រោយអនុក្រិត្យកាត់ឆ្វៀល ដើម្បីបញ្ជៀសការយល់ច្រឡំ ដល់អ្នកសារព័ត៌មានជាតិ។ .លោកក្អោប រ៉​ន​ ចៅសង្កាត់ជ្រាវ​ នៃក្រុងសៀមរាប នៅ ព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤​នេះ​ បានបរិយាយថា ដីក្នុងភូមិសាស្ត្រទំនប់៧៨​ តំបន់២ ពេលបច្ចុប្បន្ន​នេះ ដែលមួយផ្នែកធំជារបស់ពលរដ្ឋក្នុងសង្កាត់ និងមួយផ្នែកជារបស់លោកគង់ មង្គល​ ដីនេះពីដើមឡើយគឺជាវាលស្រែល្ហល្ហេវមិនមានព្រៃនោះឡើយ។ នៅឆ្នាំ​១៩៩៣ រដ្ឋាភិបាលសម្រេចអោយអាជ្ញាធរថ្នាក់ក្រោមវាស់ចែកជូនប្រជាជននិវត្តន៍ មួយគ្រួសារកន្លះហិកតាដាំដុះអាស្រ័យផល។ តែដោយតំបន់នោះខ្វះខាតទឹកស្រោចស្រព្វ​ ពលរដ្ឋមួយចំនួនក៍ទុកចោលចេញទៅរកស៊ីនៅតំបន់ផ្សេង​ ធ្វើអោយដីនេះមានព្រៃដុះវិញខ្លះៗ។ លោកបន្តថាស្របពេល​ នោះលោកគង់ មង្គល​ ជាប្រធានសហគមន៍ជ្រាវ​ ផងនិងប្រធានសហគមន៍បឹងពារាំងផង ក៍បានប្រមូលទិញដើម្បីអោយសមាជិកក្នុងសហគមន៍ធ្វើស្រែបន្ត។លុះឆ្នាំ២០១១រដ្ឋាភិបាលបានបង្កើតអាជ្ញាធរបឹងទន្លេសាប ហើយឃើញដីខាងលើមានព្រៃខ្លះៗ ក៍សម្រេចកាត់ឆ្វៀលដីទាំងនេះទៅជាតំបន់៣ ដើម្បីរក្សាព្រៃជាជម្រកត្រីពង។   លោកចៅសង្កាត់​ ដ៍មានវ័យចំណាស់​ បានបន្ថែមថាដោយមើលឃើញថា ដីខាងលើជាប្រភេទដីស្រែសម្រាប់អាស្រ័យផលដំណាំស្រូវ​ របស់ពលរដ្ឋតាំងពីយូលង់ ហើយពុំមែនជាព្រៃដែលចាំបាច់ត្រូវរក្សាទុកអាជ្ញាធរក្រុង.ខេត្ត ជាមួយមន្ទីរពាក់ពន្ធ័បានធ្វើការជួបប្រជុំជាច្រើនដង​ សុំការអនុញាត​ កាត់ឆ្វៀលមកជាតំ បន់​២ដើម្បីផ្តល់ជូនពលរដ្ឋអាស្រ័យផលដូចដើមវិញ។ …

Read More »

ការសម្អាតរុក្ខជាតិតាមប្រាសាទក្នុងតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងរដូវវស្សា

នាដើមរដូវវស្សា ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទនៃនាយក​ដ្ឋាន​អភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងការកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅដុះនៅតាមប្រាសាទទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាង្គប្រាសាទ។ លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ បានឱ្យដឹងនៅក្នុងពេលដឹកនាំក្រុមការងារចុះសម្អាតនៅប្រាសាទតាកែវថា ការកាត់សម្អាតរុក្ខ​ជាតិ និងស្មៅនៅតាមប្រាសាទ គឺដើម្បីចៀសវាងកុំឱ្យវាបង្កផលប៉ះពាល់ដល់រចនាសម្ពន្ធរបស់ប្រាសាទ ទាំងប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ។ ជាពិសេសរដូវវស្សា គឺក្រុមការងារកាន់តែមមាញឹកសម្អាតនៅគ្រប់ប្រាសាទទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុង និងក្រៅតំបន់អង្គរ។ លោក ងិន ធី បន្តថា ក្នុងឆ្នាំនេះ ថ្វីត្បិតតែអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យស្មៅមិនសូវមានដុះក៏ប៉ុន្តែចំពោះរុក្ខជាតិនៅតែដុះលូតលាស់ធម្មតា និងដុះកាន់​តែ​ច្រើននៅពេលរដូវភ្លៀង។ បញ្ហានេះ ទាមទារឱ្យមានការសម្អាតជាប្រចាំ ដើម្បីសោភ័ណភាពរបស់ប្រាសាទបុរាណផងនិងជៀសវាងការប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធផ្សេងៗរបស់ប្រាសាទផង។ លោក ងិន ធី បញ្ជាក់ថា ការងារសម្អាតនេះ អាចរំខានដល់ទេសចរក្នុងរយៈពេលខ្លី ហើយលោកក៏សំណូម​ពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទស្សនាប្រាសាទនានា ស្របពេលក្រុមការងារសម្អាតកំពុងបំពេញការងារ មេត្តាកុំចូលទៅជិត ចៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយជាយថា ហេតុ។ ម្យ៉ាងទៀត សូមចូលថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា …

Read More »

អាជ្ញាធរជាតិអប្សរា ជួសជុល អភិរក្សប្រាសាទបាតជុំ ដំណាក់កាលទី៥

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។ កញ្ញា  ដយ ពេជ្រជីរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទបាតជុំ ឱ្យដឹងថាបច្ចុប្បន្នក្រុមការងារកំពុងជួសជុលតួប៉មកណ្តាលផ្នែកខាងលើនៃប្រាសាទបាតជុំដោយជួសជុលនៅជ្រុងខាងជើង និងទិសអាគ្នេយ៍កន្លែងដែលមានហានិភ័យខ្លាំងជាមុនសិន និងបន្តជួសជុលកន្លែងខូចខាតផ្សេងៗរហូតដល់កំពូលប្រាសាទ ដើម្បីឱ្យរចនាសម្ពន្ធឥដ្ឋមានភាពរឹងមាំឡើងវិញ និងទប់ស្កាត់ការហូរជ្រាបទឹកជាបន្តទៀត។ វិស្វករដដែលបន្តទៀតថា មុនជួសជុល ប្រាសាទបាតជុំ មានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់ខ្លាំង ដោយនៅផ្នែកខ្លះឥដ្ឋហែកចេញពីគ្នា ជញ្ជាំងឥដ្ឋពុកផុយ រលុះធ្លាក់ និងផ្នែកខ្លះទៀតនៃតួប៉មបានផ្លាស់ប្ដូរទ្រង់ទ្រាយ ដែលទាមទារឱ្យមានការជួសជុលពង្រឹងជាបន្ទាន់។ ប្រាសាទបាតជុំ កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១០ ដោយមន្ត្រីជាន់ខ្ពស់ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ពុទសាសនាមហាយាន។ ប្រាសាទនេះ កសាងនៅលើខឿនថ្មបាយក្រៀមពីរថ្នាក់ដែលមានតួប៉មសង់ពីឥដ្ឋចំនួន និងមានសិលាចារឹកចំនួន៦ផ្ទាំង។ ផ្នែកខ្លះនៃស្ថាបត្យកម្ម លម្អដោយថ្មភក់ដូចជាផ្តែរ ស៊ុំទ្វារ និងជើងខឿននៃតួប៉មទាំងបី។ ការងារជួសជុលមកដល់ដំណាក់កាលទី៥នេះ តួប៉មប្រាសាទទាំងបី នឹងមានភាពរឹងមាំជាងមុន ដោយពុំចាំបាច់ទល់ទ្រនៅតាមតួប៉មទាំងបីជាបន្តទៀតនោះទេ។ ប្រាសាទនេះ នឹងបានបង្ហាញសោភ័ណភាពឡើងវិញ គង់វង្សបានយូរអង្វែងទៅអនាគត ហើយភ្ញៀវទេសចរ ក៏នឹងអាចចូលទស្សនាស្វែងយល់នៅតាមតួប៉មនីមួយៗបានដោយសុវត្ថិភាព៕

Read More »

អាជ្ញាធរជាតិអប្សរាបបន្តដាំដើមត្នោត នៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា ដើម្បីថែរក្សាដើមត្នោតជាតំណាងអត្តសញ្ញាណរបស់ខ្មែរ

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ បានបណ្តុះ​និងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណិតៗអាជ្ញាធរជាតិអប្សរាក៏បានគិតគូ ចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។ លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់​គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនិងការបាត់បង់ដើមឈើ ជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។ លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែង ឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះដើមត្នោត ដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរ លើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ៥,០០០ដើមរួចមកហើយ។ ខណៈក្រុមការងារក៏កំពុងបណ្តុះ នៅតាមស្ថានីយបណ្តុះកូនឈើនានា មានប្រមាណជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ …

Read More »

សម្រស់រុក្ខវិថីព្រះសីហនុ

មុននឹងទៅដល់ប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរ អ្នកដំណើរ ឬទេសចរទាំងឡាយ ដែលធ្វើដំណើរលើកំណាត់ផ្លូវនៃរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅកាន់រមណីយដ្ឋានអង្គរ នឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយនិងធម្មជាតិ ព្រៃប្រឹក្សាលាស់ត្រួយបញ្ចេញពណ៌ខៀវខ្ចីនៅអមសងខាងផ្លូវគ្រប់រដូវកាល។ ភាពស្រស់ស្អាតនៃធម្មជាតិពណ៍បៃតងនេះ គឹរួមជា​មួយការយកចិត្តទុកដាក់ដាំកូនឈើបន្ថែមថ្មីៗ និងបោសសម្អាតថែទាំបរិស្ថានស្អាតជាប្រចាំរបស់ក្រុម​ការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។ សូមអ្នកដំណើរទាំងអស់គ្នាមេត្តាកុំបោះសំរាមគ្រប់ប្រភេទលើដងផ្លូវដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន និងអនាម័យនៃរមណីយដ្ឋានអង្គរ៕

Read More »

ក្រុមហ៊ុន WAKODO Cambodia ចូលរួមដាំកូនឈើនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត

នៅថ្ងៃទី១០  ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន WAKODO Cambodia ចំនួន១៣នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា  ចូលរួមដាំកូនឈេីចម្រុះចំនួន៥០ដេីម និងស្មៅចំនួន១០០ម៉ែត្រការ៉េ នៅបរិវេណអតីតផ្សារយាងធំ ស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត។ ការងារនេះជាផ្នែកមួយនៃយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

Read More »

អ្នកជំនាញកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់រាយប៉ាយដើម្បីជួសជុលប្រាសាទឡើងវិញ

នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង​ក្រុមអ្នក​ជំនាញ​ ស្វែងរកថ្មប្រមាណ១០នាក់ រួមគ្នាប្រឹងប្រែងស្វែងរកថ្មទាំងនៅតាមបរិវេណប្រាសាទ និងនៅក្នុងព្រៃនៃជម្រាលភ្នំ ដើម្បីយកថ្មដែលចល័ចខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ។ លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្ម នៅការ​ដ្ឋាន​ជួសជុលប្រាសាទភ្នំបាក់ខែងឱ្យដឹងថា ការងារស្វែងរកថ្មដែលរលុះធ្លាក់រាយប៉ាយជុំវិញប្រាសាទ​ភ្នំបាខែង មានបីប្រភេទ ក្នុងនោះមានថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត) ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ និងត្រូវកំណត់អត្តសញ្ញាណ រួមទាំងបែងចែកប្រភេទថ្មតាមរចនាសម្ពន្ធប្រាសាទ ក្រោយពីរកឃើញ។ ក្រៅពីនេះ ក្រុមការងារត្រូវប្រមូលថ្មនៅជម្រាលភ្នំ ដែលត្រូវបានគេប្រមូលយកមករក្សាទុកក្នុង៤សម័កាលចាប់តាំងពីសម័យបារាំង គឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណាត់អត្តសញ្ញាណបាន យកទៅប្រើប្រាស់ជំនួសថ្មដែលបាត់បង់ប៉ុណ្ណោះ។ អ្នកជំនាញរូបនេះបន្តថា ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយក្នុងចំណោមទាំងនោះ មានថ្មតួប៉មប្រាសាទ​តូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី៥០ ទៅ៦០ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ៧០ទៅ៨០ភាគរយ បានមកផ្គុំឡើងវិញ។ លោក សំ ឆើត ជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្ម មានប្រសាសន៍ថា លោកពិតជាមានមោទកភាពដែលបានចូលរួមជួសជុលប្រាសាទ​បុរាណភ្នំបាខែងនេះ។ តាមរយៈបទពិសោធន៍ជាង១០ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យលោកស្គាល់ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម។ លោក ឆើត បញ្ជាក់ថា ការងារនេះជោគជ័យ គឺការសហការល្អនៅក្នុងក្រុម បើទោះបីការងារនេះមានភាពស្មុគស្មាញខ្លាំង។ រីឯការរើជញ្ជូនថ្មពីគំនរនៅជម្រាលភ្នំវិញ …

Read More »

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។ លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។ សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

Read More »

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំកូនឈើនៅខាងលិចប្រាសាទព្រហ្មកិល

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីបោះជំរំយុវជនប្រចាំឆ្នាំ ក្រុមហ៊ុន​DHL Cambodia រួមជាមួយអង្គការបង្រៀនដេីម្បីកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៥០០ដេីម នៅបរិវេណខាងលិចប្រាសាទព្រហ្មកិល។ ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង។

Read More »

គាំទ្រជិះទូកកម្សាន្តនៅបារាយណ៍​ជយតដាក ជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុង​សហ​គមន៍​ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះ

សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែលបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។ លោក អ៊ា នាង ជាអ្នកភូមិសំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវទូក របស់សហគមន៍បារាយណ៍ជយតដាក បានឱ្យដឹងថា ភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗដែលលាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការដើរឆ្លងស្ពាន។ ការងារចែវទូកដឹកភ្ញៀវទេសចរ មួយផ្នែកបានផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយផ្នែកទៀតសម្រាប់អភិវឌ្ឍក្នុងសហគមន៍ផង។ អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែលជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញអារម្មណ៍សប្បាយចិត្តដែលសហគមន៍ផ្តល់ការងារឱ្យលោកធ្វើជាអ្នកចែវទូក។ លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិតជាសំខាន់ណាស់ដើម្បីឱ្យពលរដ្ឋនៅជុំវិញបារាយណ៍នេះមានការងារធ្វើ។ ជាពិសេសជនពិការដូចជារូបលោក ដែលពិបាកស្វែងរកការងារធ្វើនៅឆ្ងាយផ្ទះ៕

Read More »

Categories